កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ស្ត្រី​អ្នកជំនួញ​ហាយ​សូរ​ម្នាក់​ឈ្មោះ ពេជ្រ​ស្រីមុំ​ដែល​ឆរ​បោក​លុយ​មនុស្ស​ជាច្រើន​អ្នក​គិត​ជា​ទឹកប្រាក់​រាប់លាន​ដុល្លារ​

ភ្នំពេញ​៖ ស្ត្រី​អ្នកជំនួញ​ហាយ​សូរ​ម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ ដែល​ល្បី​ខាង​ឆបោក​មនុស្ស​ជាច្រើន​នាក់ អស់​ទឹកប្រាក់​រាប់លាន​ដុល្លារ ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ឃាត់ខ្លួន​នៅវេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​៤​ដេ ផ្លូវ​ដា​វីន បុរី វរជន ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​អោយ​ចូល​ខ្លួន របស់​ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ ៤៨០ អ​.​យ​.​ក ចុះ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ ពាក់ព័ន្ធ​ករណី​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជូន​ដូរ​បាន ដែល​ការឃាត់ខ្លួន​នេះ មានការ​ដឹកនាំ​អនុវត្ត និង​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញារង គឹម ហុង​សាន​។ ក្រៅពីនេះ ស្ត្រី​ខាងលើ​នៅ​មាន​ជាប់​ពាក់ព័ន្ធ​បណ្តឹង​ជាច្រើន​ទៀត ដែល​បាន​ប្តឹង​ចូល​ទាំង អាវុធហត្ថ នគរបាល និង​តុលាការ ថែមទៀត​ផង​៕