អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី១៧នាក់ បញ្ជូនទៅតុលាការជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

នៅរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រី សរុបចំនួន១៧នាក់ ទៅតុលាការ ជាបន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន៧ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៧ករណីរួមមាន៖

*ករណីទី១៖ កាលពី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យប្រុសស្រីចំនួន០៥នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង និងនៅចំណុចផ្លូវលេខ ៣១០ សង្កាត់ អូរឡាំពិច ខណ្ឌបឹងកេងកង។ ជនទាំង០៥នាក់ រួមមាន៖ ១.ឈ្មោះ យ៉ែម ស្រីណែត ភេទស្រី អាយុ ៣៧ឆ្នាំ, ២.ឈ្មោះ សាត ជំរឿន ហៅក្រៅ រឿន ភេទ ប្រុស អាយុ ២៦ឆ្នាំ, ៣.ឈ្មោះ ខូវ សុធា ហៅក្រៅ ធា ភេទប្រុស អាយុ ៣៦ឆ្នាំ, ៤.ឈ្មោះ ប៊ុន ថន ភេទ ប្រុស អាយុ ៤០ឆ្នាំ, ៥.ឈ្មោះ ជា សុខហេង ហៅក្រៅ វី ភេទប្រុស អាយុ ៣៦ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១២កញ្ចប់, ជញ្ជីងអេឡិកត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង, ដាវ ០១ ដើម រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី២៖ កាលពី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខុន សុីថេត ហៅអាមុំ ភេទស្រី អាយុ២៥ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចលើផ្លូវបេតុង ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១៣កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៣៖ កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០២នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ផ្លូវបេតុងភូមិ ជម្ពូវន្ត័២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបន្តទៅមួយកន្លែងទៀត នៅចំណុចបន្ទប់ជួលលេខ១២ ជាន់ទី៣ ភូមិព្រៃព្រីងខាងជេីង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជនទាំង២នាក់ រួមមាន ៖ ឈ្មោះ អេ ឡិចត្រា ភេទប្រុស អាយុ១៨ឆ្នាំ និង ឈ្មោះ កៅ សុកន ភេទប្រុស អាយុ៣៨ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន១៣កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៤៖ កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អុឹម វណ្ណឌិត ហៅ ត្រី ភេទប្រុស អាយុ២៥ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលលេខ 49B ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០២កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៥៖ កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៊ុន ភាព ភេទប្រុស អាយុ៣៤ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិផ្អេ ផ្លូវបេតុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០៥កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៦៖ កាលពី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចលើផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ និង បន្ទប់ជួលគ្មានលេខ ជាន់ទី១ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនទាំង២នាក់ រួមមាន ៖ ១ ឈ្មោះ អ៊ុង វណ្ណះ ហៅ ណាក់ ភេទប្រុស អាយុ២៧ឆ្នាំ, ២ ឈ្មោះ ម៉ៅ ចរិយា ហៅ យ៉ា ភេទស្រី អាយុ ៣១ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន០៤កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី៧៖ កាលពី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យប្រុសស្រីចំនួន០៥នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចលើផ្លូវលេខ ៣០៤ កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង និងបន្តទៅមួយកន្លែងទៀតនៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនទាំង០៥នាក់ រួមមាន៖ ១_ឈ្មោះ ពេជ្រ ភារដ្ឋ ហៅ ពយ ភេទប្រុស អាយុ ១៨ ឆ្នាំ, ២_ឈ្មោះ វិន ទ្រីធីធូ ហៅ យាយរឿន ជនជាតិ វៀតណាម ភេទស្រី អាយុ ៦៥ឆ្នាំ, ៣_ឈ្មោះ ឃិន ពិសី ភេទស្រី អាយុ៣៥ឆ្នាំ, ៤_ឈ្មោះ ទន់ វិសាល ភេទ ប្រុស អាយុ ៣៥ឆ្នាំ, ៥_ឈ្មោះប៉ាន់ ម៉ារីណា ភេទស្រី អាយុ៣៦ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាសរុបចំនួន៤២កញ្ចប់, ថ្នាំគ្រាប់ពណ៌ប៉ៃតង១៥ គ្រាប់, ជញ្ជីងអេឡិកត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត៕

see