គណៈកម្មាធិការសម្បទានដីសង្គមកិច្ច មិនត្រឹមតែមានតួនាទីក្នុងការបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកមិនមានដីធ្លី ជនជាតិដើមភាគតិច និងអតីតយុទ្ធជនប៉ុណ្ណោះទេ ក៏មានទទួលខុសត្រូវខ្ពស់ក្នុងការប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យទៅជាបុរីជនបទ និងបង្ខិតជនបទឱ្យជិតទីក្រុង ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងស្របតាមការវិវត្តរបស់សង្គមសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា

កិច្ចប្រជុំគណៈកម្មាធិការសម្បទានដីសង្គមកិច្ច នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ និងអ្វីដែលបានខិតខំប្រឹងប្រែងអនុវត្តនាពេលកន្លងមក នឹងរួមចំណែកប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
#កអក​ #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC