អភិបាលស្រុកកំពង់លែង នាំយកអំណោយជួយដល់ពលរដ្ឋរងគ្រោះ ដោយដួលរលំផ្ទះ

 

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង រួមនិងក្រុមការងារ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បាននាំយកអំណោយ ជូនដល់ប្រជាពលរដ្ឋរងគ្រោះមួយគ្រួសាររស់នៅភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ដែលផ្ទះរបស់គាត់ត្រូវបានដួលរលំទាំងស្រុងដោយសារខ្យល់កន្រ្តាក់នាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

អំណោយទាំងនោះបានមកពី ឯកឧត្តមបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់លែង ថវិកាចំនួន៤០០ ០០០រៀល។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថវិកាចំនួន៣០០ ០០០រៀល មីមួយ១កេះ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១យួរ។ រួមនិងថវិការបស់លោក យ៉ែម លក្ខិណាផ្ទាល់ចំនួន២០០ ០០០រៀល។សារុបថវិកាស្មើនឹង900 000រៀល បានជូនដល់ដៃពលរដ្ឋរងគ្រោះ។

នេះជាការយកចិត្តទុកដាក់ខ្ពស់ របស់លោកអភិបាលស្រុក ឯកឧត្ដមប្រធានក្រុមការងារ ក៍ដូចជា ឯកឧត្ដមអភិបាលខេត្ត តែងតែមើលជាប្រចាំមិនអោយចន្លោះប្រហោង។ សូម្បីពលរដ្ឋមួយគ្រួសាររងគ្រោះ អាជ្ញាធរមិនដែលទុកចោលឬមើលរំលងឡើយ។