រដ្ឋមន្ត្រីកសិកម្ម បន្តចុះចែកពូជស្រូវជូនប្រជាកសិករ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះចែកពូជស្រូវ ជូនប្រជាកសិករដែលមានចំនួន៤៩៧គ្រួសារ ស្មើនឹងពូជស្រូវ៣៣តោន ស្ថិតក្នុងឃុំចំនួន៤ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីចែកពូជស្រូវនោះ ក៏មានការចូលរួមពី ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

សូមជម្រាបថា កាលពីម្សិលមិញ ឯកឧត្តម ឌិត ទីណា បានចុះបំពេញបេសកកម្ម​នា​ថ្ងៃ​ទី​១ ​​សម្រេច​បាន​ពីរ​គោលដៅ៖ ពេល​ព្រឹក​នៅ​ខេត្ត​ក្រចេះ លោកបានអម​ដំណើរ​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូល​រួម​ក្នុង​ពិធីចែក​ស្រូវពូជចំនួន ២០៥,៣៥តោន ដល់ប្រជាកសិករចំនួន ២៧០២គ្រួសារ មកពីក្រុងក្រចេះ ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង ស្រុកចិត្របុរី និងស្រុកសំបូរ ខេត្តក្រចេះ៕